វិធីសាស្ត្រសម្រាប់ការពារក្នុងពេលមករដូវ
ស្រ្ដីជាច្រើនតែងជួបបញ្ហាលំបាកនៅពេលដល់ថ្ងៃធ្លាក់រដូវ។
បញ្ហាតិចឬច្រើនអាស្រ័យលើអាការៈកើតឡើងទៅលើស្ត្រីយើងម្នាក់ៗប៉ុណ្ណោះ។ប្រការសំខាន់បំផុតត្រូវកត់ថ្ងៃខែធ្លាក់រដូវ ក្នុងប្រតិទិនថា
អំឡុងរដូវខែរបស់អ្នកតែងធ្លាក់មកចំថ្ងៃណាដើម្បីត្រៀមទប់ទល់ឲ្យបានត្រឹមត្រូវ។
គួរចៀសវាងការផឹកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ព្រោះថា
នឹងធ្វើឲ្យដើមទ្រូងតឹងអួល ឈឺក្បាល
និងមានអារម្មណ៍តប់ប្រមល់ពិសេសគ្រឿងស្រវឹងដែលមានសារជាតិអាល់កុលដែលជួយឲ្យអ្នក
មានអារម្មណ៍ប្រសើរឡើងនោះ
ពេលបរិភោគហើយមិនផ្តល់ផលល្អឡើយ។
-គួរបរិភោគអាហារច្រើនដងតែម្តងៗបន្តិចបន្តួចព្រោះអាចជួយកាត់បន្ថយអាការៈតានតឹងអារម្មណ៍
ជួយទប់កម្រិតសារជាតិស្ករក្នុងឈាមជួយការពារអាការៈអស់កម្លាំងល្ហិតល្ហៃនិងអាការៈឈឺក្បាល។
-ត្រូវបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាបន្លែផ្លែឈើសណ្តែកដែលជួយកាត់បន្ថយ
ការបាត់បង់សារជាតិទឹកក្នុងរាងកាយ។
-ត្រូវចៀសវាងការបរិភោគអាហារជំពូកទឹកដោះគោប៊័រសាច់សត្វពីព្រោះថាសារជាតិខ្លាញ់បង្កឲ្យ
កើតអាការៈឈឺចុកចាប់៕
អាការៈធ្លាក់សជារៀងរាល់ខែតាមទ្វារមាស
តាមការឲ្យពីវេជ្ជបណ្ឌិតការដែលសធ្លាក់នោះមានសភាពជាអន្លាយៗដូចសម្បោរឬប្រៀបដូច
ជា៖ ផ្នែកសនៃពងមាន់ដែលកើតមានឡើងនៅចន្លោះពេលមកឈាមរដូវមិនតម្រូវឱ្យមានការព្យាបាលឡើយ គឺជាករណីធ្លាក់សធម្មតា។
*រោគសញ្ញានិងការព្យាបាលជម្ងឺធ្លាក់សមានតែគ្រូពេទ្យឬអ្នកជំនាញទេដែលអាចធ្វើការវិនិច្ឆ័យ
ថាជាសធម្មតាឬសមិនធម្មតានិងអាចផ្ដល់ការព្យាបាលត្រឹមត្រូវ។ដូច្នេះកុំបណ្ដែតបណ្ដោយយូរ
ត្រូវរួសរាន់ទៅជួបគ្រូពេទ្យព្យាបាលចៀសវាងឱ្យបាននូវគ្រោះថ្នាក់ផ្សេងៗដូចជាការមានមេរោគ
នៅក្នុងខ្លួនជាដើមដែលអាចជាដើមចមនៃផលអាក្រក់ជាច្រើនទៀត៕
Post a Comment