Welcome to Videocomputeronline,Please Watch Videos and Download Programs:

Man

ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្ក​​ជារោគ​​រលាកក្បាលលិង្គ

តាមការឲ្យដឹងពីវេជ្ជបណ្ឌិត កាលបើស្បែកគ្របក្បាលលិង្គមិនអាចរួញក្រឡិតបាន ជាពិសេសពេលបត់ជើងតូច ឬពេលលិង្គឡើងរឹង លក្ខណៈបែបនេះអាចហៅបានថាក្បាលលិង្គស្បែកគ្របជិតដែលតម្រូវឱ្យទៅជួប គ្រូពេទ្យធ្វើការវះកាត់ស្បែកក្បាលលិង្គចេញ។http://www.healthcambodia.org/wp-content/uploads/2012/11/images11.jpg
ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្កជារោគរលាកក្បាលលិង្គ។ ស្បែកដែលគ្របក្បាលលិង្គមានសភាពក្រហម សើមរអ៊ិចៗ ដែលរំខាន និងរមាស់។ ការរលាកនេះជួនអាចបង្ករោគដោយមេរោគផ្សិតមីកូស ឬទ្រីកូម៉ូណាស។
ជួនកាលការរលាកអាចបណ្ដាលមកពីប្រតិកម្មអាឡែកស៊ីជាមួយសាប៊ូ ថ្នាំសម្លាប់មេជីវិត ឬស្រោមអនាម័យ។ រីឯការខ្វះអនាម័យដែលបណ្ដាលមកពីការលាត់ក្បាលលិង្គលាងមិនបាន និងការដក់ទឹករំអិលផ្លូវភេទក៏អាចបង្កជាការរលាក ឬរមាស់ក្បាលលិង្គនេះដែរ។ ប៉ុន្ដែសូមយល់ដឹងផងដែរថាជួនកាលការរលាកក្បាលលិង្គយូរអាចធ្វើឱ្យ ខូចស្បែកក្បាលលិង្គស្អិតជាប់នឹងក្បាលលិង្គអាចបណ្ដាលជាជម្ងឺ ក្បាលលិង្គស្បែកគ្របជិត៕


ឈឺ​លិង្គ​ពេល​រួមភេទ​បណ្តាលមកពី​អ្វី​?
ភាគច្រើន​នៃ​មនុស្ស​ដែល​មាន​ជីវិត​ផ្លូវភេទ​យ៉ាង​ពេញលេញ​ត្រូវបាន​គេ​ ចាត់ទុកថា​ជា​និមិត្តសញ្ញា​នៃ​ភាពជោគជ័យ​។ ដូច្នេះ​ហើយ​អ្នក​ដែល​មាន​ជីវិត​ផ្លូវភេទ​មិន​គ្រាប់​គ្រាន់​គឺជា​មនុស្ស​ ដែល​កំពុងតែ​មាន​បញ្ហា​ក្នុង​ជីវិត​។
​បញ្ហា​ផ្លូវភេទ​អាចជា​រឿង​កប់យោបល់ និង​អាម៉ាសមុខ​ទាំង​បុរស និង​ស្ត្រី​។ សម្រាប់​មនុស្ស​មួយចំនួន​អាច​ធ្វើអោយមាន​បញ្ហា​ខាង​ផ្លូវចិត្ត និង​ស្តាយក្រោយ ដែល​ជា​អាច​ក្លាយទៅជា​រឿង​សំខាន​ដល់​ទំនាក់ទំនង និង​ភាពស្និទ្ធស្នាល​។ ដូច្នេះ​តើ​អ្វី​ទៅ​ដែល​ជា​បញ្ហា​ធ្វើ​អោយ​ដៃគូ​ទាំង​ពីរ​នាក់​ឈឺចាប់​ ក្នុងពេល​រួមភេទ​?

​មាន​កំណក​រឹង​ក្នុង​លិង្គ​
​ការ​ដែល​មាន​កំណក​រឹង​ក្នុង​លិង្គ​អាចជា​រឿង​មួយ​មិន​សម្គាល់​ទេ ដូច្នេះ​វា​អាច​ធ្វើអោយ​លិង្គ​រមួល និង​ក្លាយទៅជា​រឿង​មួយ​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ផ្តល់​ការឈឺចាប់​លើ​ បុរស​ក្នុងពេល​រួមភេទ​។
​រលាក​ក្រពេញប្រូ​ស្តាត​

​ការ​រលាក​ក្រពេញប្រូ​ស្តា​តអាច​ក្លាយទៅជា​ហេតុផល​មួយ​ធ្វើអោយ​ហើម​នៅ​គល់​ របស់​លិង្គ និង​ខាងក្រោម​ផ្លោក​នោម ដែល​ជា​ហេតុ​រំខាន​ដល់​ការ​នោម និង​មាន​ការហូរ​ទឹកនោម​ចេញ ឬ​ទឹក​អ្វី​ចេញពី​បង្ហួរនោម​រឹមៗ​បាន​។​
​ជំងឺ​ស្បែក​គ្រប​ក្បាល​លិង្គ ព្រមទាំង​រឹត​ក​លិង្គ​
​ការ​ដែល​មាន​បញ្ហា​ទាំងពីរ​នេះ​អាច​ធ្វើអោយ​ការ​រួមភេទ​មាន​ការរំខាន​ជាប់​ជានិច្ច​ចំពោះ​បុរស​គ្រប់រូប​។​
​ការបង្ក​រោគ​ដោយ​ពពួក​ផ្សិត​
​នៅពេល​បុរស​មាន​ជំងឺ​បែបនេះ វា​នឹង​ធ្វើអោយ​មាន​អា​ការៈឈឺ ឬ​ក្តៅ​នៅ​ចុង​ក្បាល​លិង្គ​។
​ជំងឺ​ប៉េស​

​ការ​ដែល​មាន​ជំងឺប៉េស​លើ​ប្រដាប់ភេទ ដំបៅ​នៅ​លិង្គ​អាច​ធ្វើអោយ​មាន​ការឈឺចាប់ និង​ភ័យខ្លាច​ក្នុងពេល​រួមភេទ​ជាមិនខាន ដែល​ជា​ហេតុនាំអោយ​អ្នកជំងឺ​តម​មិន​ព្រម​រួមភេទ​ទេ​។
​ការអនុវត្ត​រួមភេទ​
​ការសម្រេច​កាម​ដោយ​ខ្លួនឯង ឬ​ការ​រួមភេទ​អាច​ធ្វើអោយ​មាន​ការ​រហែ​ក​តិចតួច​នៅ​ចុង​របស់​លិង្គ ដែល​ជាហេតុ​នាំ​អោយ​វា​ក្លាយទៅជា​បញ្ហា​ដ៏​ខ្លាំងក្លា​បាន​៕

 

Post a Comment

 
Copyright © 2014. Free video training - Welcome every body
Mepring Village, Mepring Commune, Batheay District, Kampong Cham Province Happyday