ការពារ មិនឱ្យមានគ្រួសក្នុងតម្រងនោមបានដោយរបៀបណា?
វាជាការដែលល្អបំផុតដើម្បីចៀសវាងកុំឱ្យមានគ្រួសក្នុងតម្រងនោម
។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវទទួលទានទឹកឱ្យបានច្រើន ខណៈពេលដែលការទទួលទានសារធាតុរាវរបស់អ្នកតិច
និង ការដែលអ្នកខ្សោះជាតិទឹក នោះគឺជា កត្តាហានិភ័យមួយ ដ៏សំខាន់សម្រាប់ការកកើតគ្រួសក្នុងតម្រងនោម។
ដោយផ្អែកលើមូលហតុនៃគ្រួសក្នុងតម្រងនោម និង ប្រវត្តិនៃការព្យាបាលរបស់បុគ្គល ការផ្លាស់ប្តូររបបអាហារ ឬ ឱសថ ពេលខ្លះត្រូវបានផ្ដល់អនុសាសន៍ ដើម្បីកាត់បន្ថយលទ្ធភាពនៃការកកើតគ្រួសក្នុងតម្រងនោម។ ប្រសិនបើមានគ្រួសមួយបានចេញមកក្រៅ វាអាចមានប្រយោជន៍ជាពិសេសដើម្បីធ្វើការវិភាគនៅក្នុងមន្ទីរពិសោធន៍ ក្នុងការកំណត់ប្រភេទរបស់វាឱ្យច្បាស់លាស់ ដូច្នេះ ងាយស្រួលក្នុងចាត់ ការវិធានការដ៏ជាក់លាក់មួយ ក្នុងការព្យាបាល។
អ្នកដែលមាននំនោរទៅរកការបង្កើត គ្រួសក្នុងតម្រងនោម គឺត្រូវបានណែនាំឱ្យកំណត់ការបរិភោគចំណីអាហារដែលមានកម្រិត oxalate ខ្ពស់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាបន្លែស្ពៃពណ៌បៃតងចាស់ រុក្ខជាតិសំរាប់ធ្វើបន្លែ ឬស្ក ស្រូវសាលី និង សណ្តែកដី៕
ដោយផ្អែកលើមូលហតុនៃគ្រួសក្នុងតម្រងនោម និង ប្រវត្តិនៃការព្យាបាលរបស់បុគ្គល ការផ្លាស់ប្តូររបបអាហារ ឬ ឱសថ ពេលខ្លះត្រូវបានផ្ដល់អនុសាសន៍ ដើម្បីកាត់បន្ថយលទ្ធភាពនៃការកកើតគ្រួសក្នុងតម្រងនោម។ ប្រសិនបើមានគ្រួសមួយបានចេញមកក្រៅ វាអាចមានប្រយោជន៍ជាពិសេសដើម្បីធ្វើការវិភាគនៅក្នុងមន្ទីរពិសោធន៍ ក្នុងការកំណត់ប្រភេទរបស់វាឱ្យច្បាស់លាស់ ដូច្នេះ ងាយស្រួលក្នុងចាត់ ការវិធានការដ៏ជាក់លាក់មួយ ក្នុងការព្យាបាល។
អ្នកដែលមាននំនោរទៅរកការបង្កើត គ្រួសក្នុងតម្រងនោម គឺត្រូវបានណែនាំឱ្យកំណត់ការបរិភោគចំណីអាហារដែលមានកម្រិត oxalate ខ្ពស់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាបន្លែស្ពៃពណ៌បៃតងចាស់ រុក្ខជាតិសំរាប់ធ្វើបន្លែ ឬស្ក ស្រូវសាលី និង សណ្តែកដី៕
យុទ្ធសាស្ត្រដើម្បីចៀសវាងការចម្លងមេរោគផ្តាសាយ
ប្រសិនបើអ្នកមានជំងឺផ្តាសាយ, ការណែនាំមួយចំនួនអាចជួយអ្នកអោយជាសះស្បើយ
និងចៀសវាងការចម្លងមេរោគផ្តាសាយទៅអ្នកដទៃ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (U.S. Centers for Disease Control and Prevention) បានណែនាំដូចខាងក្រោមៈ
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (U.S. Centers for Disease Control and Prevention) បានណែនាំដូចខាងក្រោមៈ
- នៅពេលដែលអ្នកឈឺ, សូមនៅផ្ទះ។ សូមកុំទៅធ្វើការ ឬទៅសាលារៀន
- ជៀសវាងការទាក់ទងគ្នាជិតស្និទ្ធទៅអ្នកដទៃ
- គ្រប់ពេលដែលអ្នកក្អក ឬកណ្តាស, ខ្ទប់មាត់ និងច្រមុះ
ក្រោយពីខ្ទប់មុខរបស់អ្នកពេលក្អក ឬកណ្តាស, សូមលាងដៃរបស់អ្នកចេញ៕
អស់រដូវនាំអោយលែងចង់រួមភេទ?
ការបាត់បង់នៃ
អ៊ើសត្រូសែន (estrogen) បន្តដោយការអស់រដូវដែលជាហេតុ
អាចនាំឱ្យមានការប្រែប្រួលនូវមុខងារផ្លូវភេទរបស់ស្ត្រី។ការប្រែប្រួលអារម្មណ៏គឺជាញឹកញាប់
តែងអមមកជាមួយការអស់រដូវដែលអាចបន្តទៅដល់ ការបាត់បង់នៃការចាប់អារម្មណ៍របស់ស្ត្រីនៅក្នុងការរួមភេទ
ឬក៏អសមត្ថភាពដើម្បីធ្វើឱ្យអារម្មណ៍សុកស្រួលដល់កំពូល។
ការព្យាបាលដោយជំនួសអរម៉ូន អាចឱ្យប្រសើរឡើងនូវលក្ខខណ្ឌមួយចំនួន ដូចជាការបាត់បង់នៃជាតិរំអិលរបស់ទ្វារមាសនិងអារម្មណ៍ផ្លូវភេទ ដែលអាចបង្កើតឱ្យមានបញ្ហាជាមួយនឹងមុខងារផ្លូវភេទ។
វាគួរតែត្រូវបានកត់សម្គាល់ដែរថាស្ត្រីមួយចំនួនដែលជិតអស់រដូវ តាមការរាយការណ៍គឺមានការកើនឡើងនៅក្នុងបំណងប្រាថ្នាផ្លូវភេទ។នេះប្រហែលជាដោយសារតែការបារម្ភអំពីការមានផ្ទៃពោះរបស់ពួគគេ ត្រូវបានថយចុះ។លើសពីនេះទៀតស្ត្រីជិតអស់រដូវជាញឹកញាប់តែងមានអារម្មណ៍ក្តៅខ្លួនតិចៗដែលជាអារម្មណ៍ដែលអនុញ្ញាតឱ្យពួកគេសម្រាក និងរីករាយជាមួយនឹងភាពស្និទ្ធស្នាលជាមួយដៃគូររបស់ពួកគេ៕
ការព្យាបាលដោយជំនួសអរម៉ូន អាចឱ្យប្រសើរឡើងនូវលក្ខខណ្ឌមួយចំនួន ដូចជាការបាត់បង់នៃជាតិរំអិលរបស់ទ្វារមាសនិងអារម្មណ៍ផ្លូវភេទ ដែលអាចបង្កើតឱ្យមានបញ្ហាជាមួយនឹងមុខងារផ្លូវភេទ។
វាគួរតែត្រូវបានកត់សម្គាល់ដែរថាស្ត្រីមួយចំនួនដែលជិតអស់រដូវ តាមការរាយការណ៍គឺមានការកើនឡើងនៅក្នុងបំណងប្រាថ្នាផ្លូវភេទ។នេះប្រហែលជាដោយសារតែការបារម្ភអំពីការមានផ្ទៃពោះរបស់ពួគគេ ត្រូវបានថយចុះ។លើសពីនេះទៀតស្ត្រីជិតអស់រដូវជាញឹកញាប់តែងមានអារម្មណ៍ក្តៅខ្លួនតិចៗដែលជាអារម្មណ៍ដែលអនុញ្ញាតឱ្យពួកគេសម្រាក និងរីករាយជាមួយនឹងភាពស្និទ្ធស្នាលជាមួយដៃគូររបស់ពួកគេ៕
លាងសម្អាតទ្វារមាសការពារពីការមានផ្ទៃពោះឬ?
ទេ។
ការលាងសម្អាតមិនការពារការមានផ្ទៃពោះនោះទេ។ ជាការពិត, ការលាងសម្អាតទ្វារមាសគឺជារឿងមួយដែលមិនត្រឹមត្រូវក្នុងការការពារការមានផ្ទៃពោះដោយហេតុផលដូចខាងក្រោមនេះ។
- មេជីវិតឈ្មោលអាចធ្វើដំណើរកាន់តែលឿនទៅវិញ។
មេជីវិតជាច្រើនអាចទៅដល់ស្បូននៅពេលដែលក្មេងស្រីចាប់ផ្តើមលាងសម្អាតទ្វារមាសនោះ។
- សម្ពាធនៃទឹកដែលលាងសម្អាតដែលត្រូវបានប្រើនៅនឹងទ្វារមាសអាចជម្រុញយ៉ាងពិត
ប្រាកដដល់ មេជីវិតឈ្មោលអោយចូលទៅស្បូន។
- ការលាងសម្អាតទ្វារមាសអាចបង្កើនឪកាសដល់ស្ត្រីក្នុងការឆ្លងជំងឺកាមរោគ
- ការលាងសម្អាតទ្វារមាសមិនជារឿងល្អសម្រាប់ការពារការមានផ្ទៃពោះនោះទេ។ ទ្វារមាសមាននូវប្រព័ន្ធសម្អាតពីធម្មជាតិដែលបញ្ចេញនូវបាក់តេរី។ សារធាតុគីមី និងទឹកសម្រាប់លាងសម្អាតមិនជួយនោះទេ ហើយអាចបណ្តាលអោយមានបញ្ហាទៅវិញដូចជា មានប្រតិកម្មអាឡែហ្ស៊ី, រលាកទ្វារមាស ឬឆ្លងមេរោគនៅនឹងទ្វារមាសនេះវិញ៕
- ហេតុផលបួនយ៉ាងនាំអោយនាងបដិសេធការរួមភេទ
- អារម្មណ៍របស់អ្នកំពុងតែពុះកញ្ជ្រោលចង់រួមភេទហើយនាងឆ្លើយបដិសេធ។ តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? វាមិនមានអ្វីចម្លែកនោះទេ។ អ្វីៗសុទ្ឋតែមានហេតុផលរបស់វា។ អ្នកគួរតែស្វែងយល់ហេតុផលប្រាំយ៉ាងខាងក្រោមនេះដើម្បីដឹងថាហេតុអ្វីក៏នាងបដិសេធជាមួយអ្នក។
- មិនមានចំណង់ផ្លូវភេទ
ការមិនមានចំណង់ផ្លូវភេទគឺ ជាការខ្វះចំណង់ផ្លូវភេទ ឬការចាប់អារម្មណ៍អំពីផ្លូវភេទ។ មានកត្តាជាច្រើនអាចនាំអោយកង្វះចំណង់ផ្លូវភេទដូចជា បម្រែបម្រួលអ័រម៉ូន, ជំងឺ និងការព្យាបាលជំងឺ (ឧទាហរណ៍ ជំងឺមហារីក និងការព្យាបាលដោយថ្នាំមហារីក), ការបាក់ទឹកចិត្ត, ស្ត្រេស និងអស់កម្លាំង។ ភាពធុញទ្រាន់ និងទម្លាប់រួមភេទដដែលៗក៏អាចធ្វើអោយខ្វះតណ្ហាផ្លូវភេទដែរ។
មិនអាចមានភាពស្រើបស្រាល
សម្រាប់មនុស្សស្រី ការដែលគ្មានសមត្ថភាពខាងរាងកាយទទួលបានភាពស្រើបស្រាលក្នុងពេលធ្វើសកម្មភាពផ្លូវភែទច្រើនតែជាការកង្វះទឹករំអិលចេញពីទ្វារមាស។ ការដែលមិនអាចទទួលបានភាពស្រើបស្រាលក៏អាចទាក់ទងនឹងការថប់អារម្មណ៍ ឬការភ្ញោចមិនគ្រប់គ្រាន់ដែរ។ អ្នកស្រាវជ្រាវជាច្រើនកំពុងតែធ្វើការស្រាវជ្រាវទៅលើរបៀបដែលលំហូរឈាមមានបញ្ហាទៅលើទ្វារមាស និងសេរ (Clitoris) ដែលជាហេតុនាំអោយស្ត្រីនោះមានបញ្ហាស្រើបស្រាលខាងផ្លូវភេទបាន។
មិនអាចឈានដល់ចំណុចកំពូល
ការដែលមិនអាចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទអាចបណ្តាលមកពីមិនអាចរួមភេទបាន, គ្មានបទពិសោធន៍, កង្វះចំណេះដឹង និងកត្តាចិត្តសាស្ត្រដូចជា មានកំហុស, ថប់អារម្មណ៍ ឬធ្លាប់មានការប៉ះទង្គិច ឬបំពានខាងផ្លូវភេទពីមុនមក។ កត្តាផ្សេងៗទឿតមានដូចជា ការភ្ញោចមិនបានគ្រប់គ្រាន់, ប្រើថ្នាំ និងជំងឺរ៉ាំរ៉ៃ។
ឈឺចាប់ពេលរួមភេទ
ការឈឺចាប់ក្នុងពេលរួមភេទអាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ជំងឺ Endometriosis, ដុំសាច់ក្នុងអាងត្រគាក, គីសអូវ៉ែ, រលាកទ្វារមាស, មិនសូវមានទឹករំអិល, ស្ងួតទ្វារមាស, មានជាលិការសន្លាកដោសយារតែវះកាត់, ឬជំងឺកាមរោគ។ ជំងឺមួយដែលមានឈ្មោះថា Vaginismus គឺជាការឈឺចាប់ខ្លាំង ឬការកន្ត្រាកសាច់ដុំនៅជុំវិញច្រកចូលរបស់ទ្វារមាសជាប់។ វាប្រហែលជាកើតឡើងលើស្ត្រីដែលភ័យខ្លាចនឹងការសូកបញ្ចូលលិង្គ ព្រោះនឹងធ្វើអោយនាងឈឺចាប់ខ្លាំង ហើយក៏ប្រហែលជាកើតឡើងដោសយារតែការភ័យខ្លាចនឹងការរួមភេទខុសពីធម្មតា ឬធ្លាប់មានការបាក់បែក ឬពិសោធន៍បែបឈឺចាប់ខ្លាំងពីមុនមក៕ការបញ្ចេញទឹកកាមលឿនពេកកើតឡើងនៅពេលដែលបុរសដែលមានការចេញទឹកកាម មួយរំពេច ក្នុងពេលរួមភេទលឿនជាងអ្វីដែលគេឬដៃគូរបស់គេចង់បាន។
វាកើតឡើង ក្នុងរយ:ពេលយូរហើយកើតជាញឹកញាប់តែវានឹងមិនបណ្តាលអោយមានការព្រួយបារម្ភអ្វី ឡើយ។ ទោះបីជាយ៉ាងណាប្រសិនបើអ្នកមានការចេញទឹកកាមឆាប់ពេកជាជាងអ្នក និងដៃ គូររបស់អ្នកចង់បានដូចជាមុនពេលការរួមភេទបានចាប់ផ្តើមឬក្នុងរយៈពេខ្លីបន្ទាប់ ពីបានរួម ភេទនេះអាចត្រូវបានចាត់ទុកថាជាការបញ្ចេញទឹកកាមលឿនរហ័សពេកហើយ។
ការបញ្ចេញទឹកកាមលឿនរហ័សពេកគឺជាការត្អូញត្អែរផ្នែកផ្លូវភេទដែលកើតមានជាញឹកញាប់។ការប៉ាន់ស្មានអាចមានភាពប្រែប្រួល ប៉ុន្តែមានប្រមាណជាម្នាក់ក្នុងចំនោមបុរស៣នាក់ អាចនឹងត្រូវបានរងផលប៉ះពាល់ដោយសារតែបញ្ហានេះនៅពេលណាមួយ។
ទាំងកត្តាផ្លូវចិត្ត និងកត្តាជីវសាស្ត្រអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញទឹកកាមដែល លឿនរហ័សពេកនេះ។ បើទោះបីជាបុរសជាច្រើនមានអារម្មណ៍ថាខ្មាស់អៀនក្នុងការនិយាយ អំពីវា តែវាជាលក្ខខណ្ឌធម្មតានិងអាចព្យាបាលបាន។
ការប្រើប្រាស់ថ្នាំ ការផ្តល់ប្រឹក្សាផ្លូវចិត្ត និងបច្ចេកទេសផ្លូវភេទដែលពន្យាពេលក្នុងការ បញ្ចេញទឹកកាមអាចធ្វើអោយប្រសើរឡើងនូវការរួមភេទសម្រាប់អ្នក និងដៃគូរបស់អ្នក។ សម្រាប់បុរសជាច្រើនការរួមបញ្ចូលគ្នានៃការព្យាបាលគឺជាវិធីដ៏ល្អបំផុត។
ជម្រើសនៃការព្យាបាលសម្រាប់ការបញ្ចេញទឹកកាមលឿនរហ័សពេករួមមានការព្យាបាលដោយការអនុវត្តផ្លូវភេទ ថ្នាំ និងការព្យាបាលជំងឺផ្លូវចិត្ត។ សម្រាប់បុរសជាច្រើនការរួមបញ្ចូលគ្នានៃការ ព្យាបាលទាំងនេះគឺជាវិធីដ៏ល្អបំផុត។
ការព្យាបាលដោយការអនុវត្តផ្លូវភេទ
ក្នុងករណីខ្លះការព្យាបាលដោយការអនុត្តផ្លូវភេទអាចជាជំហានសាមញ្ញមួយដូចជាការសំរេចកាមដោយខ្លួនឯងមួយ ឬពីរម៉ោងមុនពេលរួមភេទដូច្នេះអ្នកអាចពន្យាពេលនៃការបញ្ចេញ ទឹកកាមក្នុងអំឡុងពេលរួមភេទ។ វេជ្ជបណ្ឌិតរបស់អ្នកក៏អាចផ្តល់នូវអនុសាសន៍អោយជៀសវាងការរួមភេទក្នុងអំឡុងពេលនៃការមករដូវ និងមានការផ្តោតទៅលើអ្វីដទៃទៀត ដូច្នេះសម្ពាធត្រូវបានយកចេញពីជំនួយផ្លូវភេទរបស់អ្នក។
បច្ចេកទេសក្នុងការរួមភេទ
វេជ្ជបណ្ឌិតនឹងណែនាំអ្នក និងដៃគូរនៅក្នុងការប្រើប្រាស់វិធីសាស្ត្របច្ចេកទេសមួយដែល គេហៅថាការច្របាច់។ វិធីសាស្ត្រនេះអនុវត្តដូចខាងក្រោមនេះ:- ជំហានទី១
ចាប់ផ្តើមសកម្មភាពផ្លូវភេទដូចជាធម្មតារួមទាំងការរំញោចទៅលើលិង្គផង
ដែររហូតដល់អ្នកមានអារម្មណ៍ថាវាជិតនឹងមានការបញ្ចេញទឹកកាមហើយ។
- ជំហានទី២ ដៃគូរបស់អ្នកច្របាច់ចុងនៃលិង្គរបស់អ្នក
នៅចំណុចដែលជាកន្លែងជួបគ្នា រវាងក្បាលលិង្គ( glans ) ជាមួយនិងដងខ្លួននៃលិង្គ ហើយរក្សាការច្របាច់នេះប្រហែល
ជាច្រើនវិនាទីរហូតដល់ការចង់បញ្ចេញទឹកាមបានថមថយទៅវិញ។
- ជំហានទី៣
បន្ទាប់ពីការច្របាច់នេះបានធ្វើរួចហើយ សូមរង់ចាំប្រហែលជា៣០វិនាទី
ហើយត្រឡប់ទៅរកការរូមភេទបន្តរទៀត ។
អ្នកអាចសម្គាល់ឃើញថាការច្របាច់លិង្គ
បណ្តាលអោយលិង្គបន្ថយភាពរឹងរបស់វា
ប៉ុន្តែនៅពេលដែលរំញោចផ្លូវភេទត្រូវបានបន្ត
វានឹងឡើងរឹងត្រឡប់មកវិញយ៉ាងឆាប់រហ័ស។
- ជំហានទី៤
ប្រសិនបើជាថ្មីម្តងទៀតអ្នកមានអារម្មណ៏ថានឹងជិតបញ្ចេញទឹកកាម
ម្តងទៀតហើយ
ដៃគូរបស់អ្នកត្រូវច្របាច់ឡើងវិញម្តងទៀតហើយបន្ទាប់មកការឡើង
រឹងនឹកកើតឡើងសាជាថ្មី។
ដោយការធ្វើឡើងវិញនេះជាច្រើនដងតាមតែចាំបាច់ ដៃគូរអ្នកនឹងអាចឈានដល់ចំណុច កំពូលមួយដោយអ្នកមិនមានការបញ្ចេញទឹកកាម៕
មធ្យោបាយល្អ បំផុតដើម្បីការពារការឆ្លងមេរោគដែលមេរោគបណ្តាលអោយមាននោះ គឺការការពា រខ្លួនរបស់អ្នកផ្ទាល់។
ការលាងដៃជារឿយៗ គឺជាមធ្យោបាយល្អបំផុតដើម្បីបញ្ឈប់មេរោគអោយចូលមកក្នុងខ្លួនរបស់ អ្នក។ នៅពេលណាដែលអ្នកគួរលាងដៃរបស់អ្នក? ក្រោយពីចូលបន្ទប់ទឹករួច, ក្រោយពីយកដៃខ្ទប់ច្រមុះពេលក្អក ឬកណ្តាស, ការប៉ះនឹងសត្វចិញ្ចឹមនានា, ក្រោយពីស្រោចដំណាំរួច ឬមុន ឬក្រោយពីមើលសាច់ញាតិ ឬមិត្តដែលឈឺ។ មួយវិញទៀត, អ្នកគួរតែលាងដៃរបស់អ្នកមុនពេលញ៉ាំអាហារ ឬមុនពេលធ្វើម្ហូប។
វាមានមធ្យោបាយដ៏ត្រឹមត្រូវដើម្បីលាងដៃរបស់អ្នកផងដែរ។ អ្នកត្រូវមានសាប៊ូលាងជាមួយនឹងក្តៅឧណ្ណៗ ហើយដុសដៃរបស់អ្នកជាមួយគ្នាក្នុងរយៈពេល១៥នាទី រូចលាងសម្អាតទឹកចេញ។ លើកដៃរបស់អ្នកឡើង និងបញ្ចប់វាដោយការសម្ងួតវាតាមរយៈប្រើកន្សែងស្អាត។ វាជារឿងល្អក្នុងការប្រើទឹកលាងសម្អាតដៃគ្រប់ពេលដែលអ្នកញ៉ាំ អាហារ។
មធ្យោបាយដទៃទៀតដើម្បីប្រឆាំងនឹងការឆ្លងមេរោគពីមេរោគ គឺសូមប្រាកដថាអ្នកបានចាក់វ៉ាក់សាំងបានត្រឹមត្រូវ ជាពិសេសប្រសិនបើអ្នកនឹងធ្វើដំណើរទៅកាន់ប្រទេសដទៃ។ ការចាក់វ៉ាក់សាំងជំងឺផ្តាសាយប្រចាំឆ្នាំត្រូវបានគេណែនាំយ៉ាង ខ្លាំងក្លាប្រសិនបើអ្នកគ្រូពេទ្យមិនប្រាប់អ្នកក៏ដោយ៕
- ជំហានទី១
ចាប់ផ្តើមសកម្មភាពផ្លូវភេទដូចជាធម្មតារួមទាំងការរំញោចទៅលើលិង្គផង
ដែររហូតដល់អ្នកមានអារម្មណ៍ថាវាជិតនឹងមានការបញ្ចេញទឹកកាមហើយ។
- ដោយសារតែមេរោគភាគច្រើនបំផុតត្រូវបានចម្លងតាមរយៈផ្លូវដង្ហើមពេល កណ្តាស ឬក្អក ឬតាមរយៈជាតិទឹកនានាដែលចេញពីមាត់, ទឹកកាម, ទឹកតាមទ្វារមាស ឬឈាម។ ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតឈឺ, រឿងល្អបំផុត គឺគួរតែកំណត់ពីការប៉ះពាល់គ្នា។
- វិធីសង្គ្រោះចំពោះអ្នកត្រូវបានពស់ចឹក
- ប្រសិនបើពស់បានចឹកអ្នក នោះអ្នកត្រូវ៖
· រក្សាភាពស្ងប់ស្ងាត់។
· ដាក់ដៃ ឬ ជើង ដែលត្រូវបានពស់ចឹកអោយមានលំនឹង ដោយជៀសវាងនូវការធ្វើចលនា ដើម្បី ទប់ស្កាត់ជាតិពុល ឬ ពិស កុំអោយរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
· ធ្វើការដោះចេញនូវ គ្រឿងអលង្ការដែលអ្នកកំពុងពាក់ មុនពេលដែលអវយវះអ្នកចាប់ ផ្តើមហើម ប៉ោង ។
· ប្រសិនបើអាចទៅរួច ដាក់ស្ថានភាពខ្លួនអ្នក ដោយត្រូវដាក់តំបន់ដែលរងគ្រោះនេះ អោយបាន ត្រឹម ឬ ទាបជាងកម្រិតបេះដូងរបស់អ្នក។
· ធ្វើការសម្អាតមុខរបួស ប៉ុន្តែអ្នកមិនត្រូវជះទឹកទៅលើវានោះទេ ហើយត្រូវធ្វើការគ្របដណ្តប់មុខ របួសជាមួយនឹង ក្រណាត់ស្ងួតស្អាត។
· ដាក់ប្រដាប់អមនៅមុខរបួស ដើម្បីជៀសវាងនូវ ការធ្វើចលនា ប៉ុន្តែត្រូវរក្សាវាអោយរាងរលុងបន្តិច ដោយមិនត្រូវអោយគាបសង្កត់ចរន្តឈាមរត់នោះទេ។
· អ្នកមិនត្រូវប្រើប្រដាប់កៀបសសៃឈាម ឬ ដាក់ទឹកកក ស្អំនៅលើមុខរបួសនោះទេ។
· អ្នកមិនត្រូវធ្វើការ កាត់មុខរបួស ឬ ព្យាយាមយកពិសចេញពី មុខរបួសទេ។
· អ្នកមិនត្រូវ ធ្វើការផឹកភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន ឬ សុរាទេ។
· អ្នកមិនត្រូវ ព្យាយាមចាប់ពស់យកមកជាមួយទេ ប៉ុន្តែអ្នកត្រូវព្យាយាម ចងចាំនូវ ពណ៌ និង រូបរាង របស់ពស់ ដើម្បីអាចធ្វើការពិពណ៌នាពីវាបាន តាមដែលវាអាចជួយក្នុងការព្យាបាល បន្សាបជាតិ ពិសបាន ។
ធ្វើការស្វែងរកជំនួយសង្គ្រោះអោយបានជាបន្ទាន់ ជាពិសេសប្រសិនបើតំបន់ ដែលត្រូវបានពស់ ចឹកនោះ បានផ្លាស់ប្តូរពណ៌ ចាប់ផ្តើមហើមប៉ោង ឬ មានសភាពឈឺចាប់ខ្លាំង ៕
Post a Comment