Welcome to Videocomputeronline,Please Watch Videos and Download Programs:

Baby

ធ្វើ​ម៉េច​បាន​ដឹងថា​ទារក​កំពុងតែ​ឈឺ​?
ទារក​អាច​មិនទាន់​ចេះ​និយាយ ប៉ុន្តែ​វា​មិនមែន​មានន័យថា វា​មិន​អាច​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​បាន​នោះ​ទេ​។ ជារឿយៗ ទារក​អាច​ផ្តល់​នូវ​សញ្ញា​ដែល​ពួកគេ​កំពុងតែ​ឈឺ ហើយ​ឪពុកម្តាយ​គួរតែ​យកចិត្តទុកដាក់​។​
University of Michigan Health System បាន​និយាយថា រោគសញ្ញា​ខាងក្រោម​នេះ​ដែល​ទារក​អាច​កំពុងតែ​មាន​ការឈឺចាប់ៈ​
  • យំ​ក្នុង​រយៈពេល​យូរ​មិន​ធម្មតា ឬ​យំ​ដែល​សម្លេង​ខ្លាំង​ជាង​ធម្មតា​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ការ​មិន​យំ​មិនមែន​មានន័យថា ទារក​មិន​ឈឺ​នោះ​ទេ ដូចជា​កុមារ​កើត​មិន​គ្រប់​ខែ​ជា​ដើម​អាច​មិនទាន់​ចេះ​យំ​
  • សូម​យកចិត្តទុកដាក់​ទៅ​លើ​មុខ​របស់​ទារក​ដែលមានៈ ជ្រួញ​ចិញ្ចើម​, ញាក់​មុខ​, ចំហ​រមាត់​, ប្រឹង​បិទ​ភ្នែក ឬ​មាន​បន្ទាត់​ជ្រៅ​នៅ​ជុំវិញ​ច្រមុះ សុទ្ធសឹង​ជា​ការចង្អុលបង្ហាញ​នៃ​ការឈឺ​
  • ទារក​ដែល​កំពុងតែ​ឈឺ អាច​ក្លាយជា​ស្ពឹក ឬ​ទាញ​ដៃ​របស់​គេ​ចេញ​ពី​គ្នា ឬ​ជើង​អោយ​នៅ​គៀក​គ្នា​។ ទារក​ក៏​អាច​មាន​ចលនា​រវើក​តិចៗ​នៅពេល​ដែល​ឈឺ ខណៈពេល​ដែល​ក្មេង​ដទៃ​ទៀត​ប្រែជា​នៅ​ស្ងៀម​ទៅវិញ​
  • ទារក​ដែល​កំពុងតែ​មាន​ការឈឺ​ចាប់​អាច​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ ​ញ៉ាំ​, មិន​អាច​គេង​, យំ​មិនធម្មតា ឬ​មិន​ងាយស្រួល​ក្នុង​ការ​លួត​៕

Post a Comment

 
Copyright © 2014. Free video training - Welcome every body
Mepring Village, Mepring Commune, Batheay District, Kampong Cham Province Happyday